ទំព័រដំបូង សៀវភៅ អ្នកនិពន្ធ និងអ្នកគំនូរ មាតាបិតា គ្រូបង្រៀន និងបណ្ណារក្ស ទាក់ទងយើង ការចូលរួម
សូមស្វាគមន៍មកកាន់គេហទំព័រសៀវភៅស៊ីប៉ា យើងសូមបង្ហាញក្រុមសៀវភៅ ដែលជាស្នាដៃរបស់ខ្មែរយើង បោះពុម្ពផ្សាយជាភាសាខ្មែរសម្រាប់កុមារកម្ពុជា។ ចាប់តាំងពីឆ្នាំ២០០០មក កម្មវិធីបោះពុម្ពផ្សាយស៊ីប៉ា បានខិតខំបោះពុម្ពសៀវភៅសម្រាប់ជួយជំរុញឲ្យកុមារកម្ពុជាចូលចិត្តអាន និងទទួលបានចំណេះដឹង។ យើងបោះពុម្ពសៀវភៅសម្រាប់មនុស្សគ្រប់វ័យ និងគ្រប់កម្រិតអាន គឺចាប់ពីសៀវភៅរូបភាពសម្រាប់កុមារតូច ដែលទើបចាប់ផ្តើមរៀនសម្គាល់វត្ថុសាមញ្ញៗ រហូតដល់សៀវភៅឯកសារសម្រាប់យុវវ័យ និងមនុស្សធំ។ យើងតែងតែគិតដល់អ្នកអានជានិច្ចក្នុងដំណើរការបោះពុម្ពសៀវភៅ។ យើងផលិតសៀវភៅ ដើម្បីជួយអ្នកអានឲ្យកាន់តែស្ទាត់ជំនាញក្នុងការអាន ដើម្បី​ងាយ​ស្រួល​ទទួល​បាន​ចំណេះ​ដឹង។ កុមារត្រូវការការណែនាំបង្ហាញផ្លូវ ដើម្បីឲ្យគេក្លាយជាអ្នកចូលចិត្តអាន។ ជាមួយនឹងបទពិសោធន៍ជាង១៤ឆ្នាំ ក្រុម​ការ​ងារ​របស់​ស៊ីប៉ា​មាន​គន្លឹះ​សំខាន់ៗ​ក្នុង​ការ​បង្រៀន​កុមារ​ឲ្យរីករាយនឹងការអាន។ យើងផលិតសៀវភៅដែលពួកគេចូលចិត្ត! យើងជំរុញឲ្យពួកគេស្រេកឃ្លានការអាន ជាពិសេសអានសៀវភៅ ដែល​ផ្តល់​ចំណេះ​ដឹងសមស្របទៅតាមវ័យរបស់ពួកគេ។ ការរួមផ្សំបញ្ចូលគ្នារវាងការអប់រំ និងការកម្សាន្ត គឺជាអត្តសញ្ញាណរបស់សៀវភៅស៊ីប៉ា។ សូមរកជាវសៀភៅស៊ីប៉ាឥឡូវនេះ លោកអ្នកនឹងឃើញថា កូន​ជាទី​ស្រលាញ់​រ​បស់​លោកអ្នកនឹងមានសមត្ថភាពអាន និងការយល់ដឹងរីកចម្រើនដល់កម្រិតណា!

រក្សាសិទ្ធដោយអង្គការSipar © 2014